ថ្នាក់ដឹកនាំកំពូល គណ:បក្សប្រជាជន និងគណ:បក្សសង្រ្គោះជាតិ ថ្វាយបង្គំគាល់
2014-07-24
ព្រះករុណាព្រះបាទ
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ
ប្រោសព្រះរាជទាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណ:បក្សប្រជាជន
ឯកឧត្តម សាយ ឈុំ ប្រធានព្រឹទ្ធសភាស្តីទី ឯកឧត្តម ស ខេង
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ឯកឧត្តម
សម រង្សី ប្រធានគណ:សង្រ្គោះជាតិ ឯកឧត្តម គឹម សុខា អនុប្រធានគណបក្សង្រ្គោះជាតិ និង ឯកឧត្តម ប៉ុល ហំម ប្រធានគណ:កម្មការនាយកគណ:បក្សសង្រ្គោះជាតិ អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ នៅមហាប្រាសាទខេមរិន្ទ វេលាម៉ោង ៤និង០០នាទីថ្ងៃទី២៤
ខែ កក្កដា ឆ្នាំ ២០១៤ ដើម្បីទទួលថ្វាយអំពីលទ្ធផលនៃកិច្ចប្រជុំកំពូល រវាងគណបក្សទាំងពីរ
កាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ២០១៤ កន្លងមក ។
ព្រះរាជសកម្មភាព » កក្កដា - 2014
ថ្នាក់ដឹកនាំកំពូល គណ:បក្សប្រជាជន និងគណ:បក្សសង្រ្គោះជាតិ ថ្វាយបង្គំគាល់