ព្រះរាជពិធីថ្វាយព្រះរាជកុសល
2014-07-25
នៅវេលាព្រឹកថ្ងៃ ១៥រោជ ខែ អាសាឍ
ឆ្នាំ មមី ឆស័ក ព ស ២៥៥៧ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៤ ព្រះករុណាព្រះបាទ
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី
ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្លូរ
និងសុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ សេ្តចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត
ក្នុងព្រះរាជពិធីសង្ឃទាន វេរភត្ត ប្រគេនមន្ត្រីសង្ឃ ៥អង្គ
ក្នុងព្រះធម្មសាលា នៃព្រះឧបាសថរតនារាម ដើម្បីឧទិ្ទសព្រះរាជកុសល ថ្វាយ
ព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី
និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។
យាងនិងអញ្ជើញចូលរួមដង្ហែ
ក្នុងព្រះរាជពិធីបុណ្យក្នុងឱកាសនោះមាន ព្រះរាជវង្សានុវង្សនិងមន្រ្តីព្រះបរមរាជវាំងជាច្រើនរូប។
ព្រះរាជសកម្មភាព » កក្កដា - 2014
ព្រះរាជពិធីថ្វាយព្រះរាជកុសល