O f f i c i a l   W e b s i t e
ព្រះអង្គ​ម្ចាស់ Dom Duarte de Bragança ថ្វាយបង្គំគាល់
2014-07-29
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន ព្រះអង្គ​ម្ចាស់ Dom Duarte de Bragança នៃប្រទេស​ ពរ៍ទុយហ្គាល និង​ព្រះអង្គ​ម្ចាស់ក្សត្រីយ៍​ Duchesse de Bragança យាងចូលថ្វាយបង្គំគាល់ នៅមហាប្រាសាទខេមរិន្ទនៅវេលាម៉ោង ១១និង​០០នាទីថ្ងៃទី29 ខែកក្កដា​ឆ្នាំ ២០១៤។ នៅឱកាសនោះព្រះអង្គ​ម្ចាស់ Dom Duarte de Bragança បានថ្វាយនូវគ្រឿងឥស្សរិយយស “មហាសេរិវឌ្ឍ វិឡាវិកូសា Grand Croix de l’Ordre de Vila Viçosa” ដែលជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត​ នៃរាជវង្សប្រទេស​ ពរ៍ទុយហ្គាល។
Visitor: 13716537
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.