O f f i c i a l   W e b s i t e
រុក្ខទិវា ៩ កក្តដា ២០១៤
2014-07-07
នៅវេលាព្រឹកថ្ងៃទី ៧ ខែ​ កក្កដា ឆ្នាំ ២០១៤ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់​ខ្ពស់​បំផុត​ ព្រះអង្គសព្វព្រះរាជហឬទ័យ យាងជាព្រះធិបតីដ៏ខ្ពង់ខ្ពស់បំផុត​​ ​ក្នុង​ឱកាស​បុណ្យរុក្ខ​ទិវា​​៩កក្តដា ដែលបានរៀបចំឡើងយ៉ាងមហោឡាឬកអធឹកអធមនៅ នៅក្នុងភូមិ កណ្តឹងធំ ឃុំ កណ្តឹង ស្រុក បាទី ខេត្ត តាកែវ ។ អញ្ញើញចូលរួមដង្ហែព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម ព្រះករុណាព្រះមហាក្សត្រ នា​ឱកាសនោះមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន  ប្រធានរដ្ឋសភានៃព្រះរាជា ណាចក្រកម្ពុជា​ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តីក្រសួង ព្រះបរមរាជវាំង ឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា ឯកឧត្តម ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា ឯកឧត្តម  បណ្ឌិតសុភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណ:រដ្ឋមន្ត្រី ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងការបរទេស និងសហ​ប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញឿន ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា និង​អង្គការជាតិ អន្តរជាតិនានា​ ដែលបានជួយឧបត្តម្ភគាំទ្រវិស័យកសិកម្ម ព្រៃឈើនៅកម្ពុជា រួមទាំងមន្ត្រីរាជការក្នុងស្ថាបន័ពាក់ព័ន្ធ និងអាជ្ញធរដែនដី​  មន្ត្រីរាជការ ប្រជារាស្រ្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុងខេត្តតាកែវយ៉ាងច្រើនកុះករ។
Visitor: 14593603
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.