ព្រះរាជពិធីឆ្លងព្រះរាជពិធីបុណ្យហែនិងតម្កល់ព្រះបរមអដ្ឋិ
2014-07-12
នៅវេលាម៉ោង ១៧:១៥នាទី ថ្ងៃសៅរ៍
១រោច ខែ អាសឍ ឆ្នាំ មមី ឆស័ក ព ស ២៥៥៨ ត្រូវនឹងថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៤ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត បានស្តេចយាងដល់ ព្រះធម្មសាលាក្នុងបរិវេណ ព្រះឧបោសថរតនារាមព្រះកែវមរកត ដើម្បីគង់ជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់
ក្នុងព្រះរាជពិធីឆ្លងព្រះរាជពិធីបុណ្យហែនិងតម្កល់ព្រះបរមអដ្ឋិ នៃព្រះបរមរតនកោដ្ឋ
តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។ យាងនិងអញ្ជើញចូលរួមដង្ហែក្នុ
ព្រះរាជពិធីនាឱកាសនោះមាន សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រីនែព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិក្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធី
ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចរាជបុត្រីព្រះរៀម នរោត្តម
បុប្ជាទេរី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចព្រះមហិស្សរា នរោត្តម
ចក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច នរោត្តម សិរិវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
និងអ្នកម្នាង សម្តេចរាជបបុត្រីព្រះអនុជ នរោត្តម អរុណរស្មី
ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រសម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស
ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកម្នាង សម្តេច ស៊ីសុវត្ថិ
ពង្សនារីមុនីពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចចៅហ្វាវាំង គង់
សំអុល ឧបនាយករដ្ឋមន្រី្ត និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ព្រមទាំងព្រះរាជវង្សានុវង្ស និងនាម៉ឺនសព្វមុខមន្រ្តីព្រះបរមរាជវាំងយ៉ាងច្រើនកុះករ។
ព្រះរាជសកម្មភាព » កក្កដា - 2014
ព្រះរាជពិធីឆ្លងព្រះរាជពិធីបុណ្យហែនិងតម្កល់ព្រះបរមអដ្ឋិ