ព្រះរាជពិធីថ្វាយមហាព្រះរាជកុសល
2014-07-11
នៅវេលាម៉ោង៥:០០ល្ងាច
ថ្ងៃសុក្រ ១៥ កើត ខែ អាសឍ ឆ្នាំ មមី ឆស័ក ព ស ២៥៥៨ ត្រូវនឹងថ្ងៃទី ១១ ខែ កក្កដា
ឆ្នាំ ២០១៤ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ
ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យសេ្តចយាង
ទ្រង់ព្រះសណ្តាប់ព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្ដែងព្រះធម៌ទេសនា ក្នុងព្រះវិហារព្រះកែវមរកត
ដើម្បីឧទិ្ទសមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះមហាវីរក្សត្រ
ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។
យាងនិងអញ្ជើញចូលរួមដង្ហែក្នុង
ព្រះរាជពិធីបុណ្យ នាឱកាសនោះមាន សម្តេចអគ្គមហាពញាចក្រី
ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនែព្រះរាជាណាចក្រកម្ពុជា សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធី
ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ជាទេរី
ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
សម្តេច នរោត្តម សិរិវុឌ្ឍ
ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកម្នាង សម្តេចរាជបបុត្រីព្រះអនុជ នរោត្តម
អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស
ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី្ត
និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ថ្នាក់ដឹកនាំ និងសមាជិក ព្រឹទ្ធសភា រដ្ឋសភា
រាជរដ្ឋភិបាលព្រមទាំងព្រះរាជវង្សានុវង្ស និងនាម៉ឺនសព្វមុខមន្រ្តីព្រះបរមរាជវាំងជាច្រើនរូប។
ព្រះរាជសកម្មភាព » កក្កដា - 2014
ព្រះរាជពិធីថ្វាយមហាព្រះរាជកុសល