ព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ ទៅកាន់ព្រះឧបោសថរតនារាមព្រះកែវមរកត(ត)
2014-07-11
ក្បួនហែព្រះបរមអដ្ឋិត្រូវបានរៀបចំជា
៤ផែនធំៗ: ផែនទី១ ជាផែននាំមុខ មានក្រុមកាន់ទង់ជាតិ
ទង់សាសនា និងទង់ព្រះមហាក្សត្រ វង់ភ្លេងកងកិត្តិយស តំណាងកងទ័ពជើងគោក
តំណាងកងទ័ពជើងទឹក តំណាងកងទ័ពជើងអាកាស តំណាងកងរាជអាវុធហត្ថ តំណាងនគរបាលជាតិ
តំណាងយុវជនកាយរឹទ្ធិ និងតំណាងយុវជនកាកបាទក្រហម។ ផែនទី២ នាំមុខដោយវង់ភ្លេងពិណពាទ្យ
បន្ទាប់មកគឺ ទីនាំងរថយន្តតំកល់ព្រះឆាយាលក្ខ័ណ ហែហមដោយ តំណាងមន្រ្តីតុលាការ
មន្រ្តីរដ្ឋបាល មន្រ្តីក្រសួងមន្ទីរ រថយន្តតំកល់ព្រះពុទ្ធរូប
តំណាងសមាជិកសមាជិករដ្ឋសភា និងព្រឹទ្ធសភា។ ផែនទី៣ មានភ្លេងឆៃយ៉ាំនាំមុខ បន្ទាប់ មកគឺ រថយន្តតំកល់ព្រះត្រៃបិដក ហែហមដោយបណ្តា រដ្ឋមន្រ្តី
រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ វរជនមានឋាន:ស្មើ និងក្រុមបាគូ។ ផែនទី៤ ជាផែនស្នូល
នាំមុខដោយក្រុមភ្លេងក្លងឆ្នះ បន្ទាប់មកគឺ ទីនាំងសុវណ្ណហង្ស ក្រុមនាយទាហ៊ាន
នាំមុខព្រះទីនាំង គុជសី តម្កល់ព្រះកោដ្ឋព្រះបរមអដ្ឋិ អមដង្ហែដោយ រថយន្តព្រះសង្ឃមាតិកា
រថយន្តព្រះរាជវង្សានុវង្សក្សត្រា មហាត្លិក ជំទាវខនណាង និងព្រះញាតិស្រី្ត មន្ត្រីរាជការ
និងមហាជន ប្រុស-ស្រី ។
ព្រះរាជសកម្មភាព » កក្កដា - 2014
ព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ ទៅកាន់ព្រះឧបោសថរតនារាមព្រះកែវមរកត(ត)