ព្រះរាជពិធីថ្វាយព្រះរាជកុសល
2014-07-12
បន្ទាប់អំពីព្រះបរមអដ្ឋិ
ព្រះករុណាព្រះបរមរតនកោដ្ឋ បានតម្កល់ហើយស្រាច់ក្នុង ព្រះចេតីយ ព្រះករុណាព្រះបាទ
សម្តេចព្រះបរមនាថ នរោត្តម
សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី
ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត បានស្តេចយាងប្រារព្ធព្រះរាជពិធី សង្ឃទាន វេរភត្ត
និងរាប់បាត្រ ប្រគេនព្រះសង្ឃ ១០០អង្គ នៅក្នុងបរិវេណ ព្រះព្រះឧបោសថរតនារាមព្រះកែវមរកត។
យាងនិងអញ្ជើញចូលរួមដង្ហែក្នុង ព្រះរាជពិធីបុណ្យ
នាឱកាសនោះមាន សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធី
ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចរាជបុត្រីព្រះរៀម នរោត្តម
បុប្ជាទេរី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចព្រះមហិស្សរា នរោត្តម
ចក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច នរោត្តម សិរិវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
និងអ្នកម្នាង សម្តេចរាជបបុត្រីព្រះអនុជ នរោត្តម អរុណរស្មី
ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រសម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស
ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងអ្នកម្នាង សម្តេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស
ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី
និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ព្រមទាំង ព្រះរាជវង្សានុវង្ស និងនាមុឺនសព្វមុខមន្រ្តីព្រះបរមរាជវាំងយ៉ាងច្រើនកុះករ។
ព្រះរាជសកម្មភាព » កក្កដា - 2014
ព្រះរាជពិធីថ្វាយព្រះរាជកុសល