O f f i c i a l   W e b s i t e
ព្រះរាជពិធីយាង ព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ ទៅតម្កល់នៅមុខព្រះមហាស្វេតចត្រ
2014-07-10
នៅវេលាម៉ោង ៩ ​និង ១៥នាទីយប់  ថ្ងៃ ១៤ កើត ខែ អាសាឍ  ឆ្នាំ មមី ឆស័ក ព ស ២៥៥៨ ត្រូវនឹងថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៤ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ​ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ​ ជាទីគោរពសក្ការ:​ដ៏ខ្ពង់ខ្ពស់បំផុត បានយាងដល់​ព្រះទីនាំង​មហាមន្ទីរ ដើម្បីគង់ជាព្រះរាជាធិបតី​ដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីស្តេចយាងព្រះកោដ្ឋ ចុះពីព្រះ​មហា​បញ្ចា​និងដង្ហែទៅតម្កល់នៅលើ​ព្រះបល្ល័ង្ក នៅមុខ​ព្រះមហាស្វេតចត្រ។ យាងនិងអញ្ជើញចូលរួមដង្ហែក្នុង ព្រះរាជពិធីបុណ្យ នាឱកាសនោះមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន  ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនែព្រះរាជាណាចក្រកម្ពុជា​​ និងសម្តេច​កិក្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ​ហ៊ុន​ សែន  សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធី ប្រធានក្រុម​ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ជាទេរី ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ​ សម្តេចព្រះមហិស្សរា​ នរោត្តម ចក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ សម្តេច នរោត្តម​  សិរិវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកម្នាង សម្តេចរាជបបុត្រី​ព្រះអនុជ នរោត្តម អរុណរស្មី​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកម្នាង ​ សម្តេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស​ ឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី្ត និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង​ ព្រមទាំងព្រះរាជវង្សានុវង្ស និងនាម៉ឺនសព្វមុខ​​មន្រ្តីព្រះបរមរាជវាំង​ជា​ច្រើនរូប។
Visitor: 14487924
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.