O f f i c i a l   W e b s i t e
ព្រះរាជពិធីតម្កល់ព្រះបរមអដ្ឋិ
2014-07-12
នៅវេលាម៉ោង៦:០០ព្រឹកថ្ងៃ ១រោជ ខែ អាសាឍ ឆ្នាំ មមី ខស័ក ព.ស.២៥៥៨​ ត្រូវនឹងថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៤ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច​ព្រះមហា​ក្សត្រី ព្រះវររាជមាតាជាតិ​ខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វ​ព្រះ​​​រាជ​ហឬទ័យសេ្តចយាងដល់ ព្រះវិហារព្រះកែវមរកត ដើម្បីគង់ជាព្រះរាជាធិបតី ដ៏ខ្ពង់​ខ្ពស់បំផុត ក្នុងព្រះរាជពិធីដង្ហែ​ព្រះបរមអដ្ឋិ ទៅតម្កល់ក្នុងប្រាង្គព្រះចេតិយ។ យាង​និ​​​​​ងអញ្ជើញចូលរួមដង្ហែក្នុង ព្រះរាជពិធីបុណ្យ នាឱកាសនោះមាន សម្តេចអគ្គមហា​ពញាចក្រី ហេង សំរិន  ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​​ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធី ប្រធានក្រុម​ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ជាទេរី ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ​ សម្តេចព្រះមហិស្សរា​ នរោត្តម ចក្រពង្ស ឧត្តម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ សម្តេច នរោត្តម​  សិរិវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកម្នាង សម្តេចរាជបបុត្រី​ព្រះអនុជ នរោត្តម អរុណរស្មី​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហា​ក្សត្រ ​ ​ ​សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកម្នាង សម្តេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស​ ឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី្ត និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង​ ថ្នាក់ដឹកនាំ និងសមាជិក ព្រឹទ្ធ​សភា រដ្ឋសភា រាជរដ្ឋភិបាល ​អង្គទួតនៃបណ្តាប្រទេសជាមិត្ត​ព្រមទាំងព្រះរាជវង្សា​នុវង្ស និងនាម៉ឺនសព្វមុខ​​មន្រ្តីព្រះបរមរាជវាំង​យ៉ាងច្រើនកុះករ។
Visitor: 14487901
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.