ព្រះរាជដំណើរសេ្តចយាងទៅសាធារណរដ្ឋបារាំង
2014-04-29
នៅវេលាល្ងាចថ្ងៃទី២៩ ខែ មេសា ឆ្នាំ ២០១៤ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត បានស្តេចយាងចាក ចេញអំពីព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋ បារាំង ។
យាង និងអញ្ជើញថ្វាយព្រះវន្ទនកិច្ចព្រះរាជដំណើរ ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តច នរោត្តម សិរិវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងអ្នកម្នាង សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងអ្នក ម្នាង ឯកឧត្តម សាយ ឈំ អនុប្រធានទី១ ព្រឹទ្ធសភា
ព្រះរាជវង្សានុវង្ស និងឥស្សរជន ជាតិ ជាច្រើនរូប។
ព្រះរាជសកម្មភាព » មេសា - 2014
ព្រះរាជដំណើរសេ្តចយាងទៅសាធារណរដ្ឋបារាំង