ព្រះរាជពិធីថ្វាយព្រះរាជកុសលពិសេស
2015-10-31
នៅវេលាព្រឹកថ្ងៃទី ៣១ ខែ តុលា
ឆ្នាំ ២០១៥ព្រះរាជពិធីថ្វាយព្រះរាជកុសលពិសេស ដ៏ឧត្តុងឧត្តម បានរៀបចំឡើងប្រកបដោយភាព
អធិកអធមវិសេសវិសាល ខុសប្លែកពីធម្មតា ព្រោះថាថ្ងៃនេះជាថ្ងៃបុណ្យចំរើន ព្រះជន្មាយុ គម្រប់៩៣ព្រះវស្សានៃព្រះករុណាព្រះវររាជបិតាជាតិខ្មែរព្រះបរមរតន:កោដ្ឋ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានិងសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខែ្មរ
នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត បានសេ្តចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត
ក្នុងព្រះរាជពិធី សង្ឃទាន វេរភត្ត និងដាក់បាត្រ ដើម្បីឧទ្ទិសមហាព្រះរាជកុសល
ថ្វាយព្រះវិញ្ញាណក័្ខន្ធ ព្រះករុណាព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតតាមគន្លងព្រះពុទ្ធសាសនា នៅក្នុងធម្មសាលានាព្រះឧបាសថរតនារាមព្រះកែវមរកត។
ព្រះរាជសកម្មភាព » តុលា - 2015
ព្រះរាជពិធីថ្វាយព្រះរាជកុសលពិសេស