ព្រះរាជដំណើរសេ្តចយាងទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម
2015-10-19
តបតាមសេចក្តីក្រាបថ្វាយបង្គំស្តេចយាង អំពីសំណាក់រដ្ឋាភិបាល
នៃសាធារណេដ្ឋសង្គមនិយមវៀតណាម ព្រះករុណាព្រះបាទសម្តេច
ព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត បានស្តេចយាងបំពេញព្រះរាជ ទស្សនកិច្ចក្រៅផ្លូវការ នៅសាធារណរដ្ឋ សង្គមនិយមវៀតណាម នៅវេលាព្រឹកថ្ងៃទី
១៩ ខែ តុលា ឆ្នាំ ២០១៥។ យាង
និងអញ្ជើញថ្វាយព្រះរាជវន្ទនកិច្ចព្រះរាជដំណើរ ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមាន សម្តេចវិបុលសេនាភក្តី សាយ
ឈុំ ប្រធាន ព្រឹទ្ធសភា
នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី
ហេង សំរិន ប្រធាន រដ្ឋសភា
នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស
ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ មន្ត្រីស្ថានទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំ ព្រះរាជាណាចក្រកម្ពុជា និងឥស្សរ:ជនជាតិជាច្រើនរូប។
ព្រះរាជសកម្មភាព » តុលា - 2015
ព្រះរាជដំណើរសេ្តចយាងទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម