ព្រះរាជដំណើរសេ្តចយាងដល់សាធារណរដ្ឋសង្គមនិយមវៀតណាម
2015-10-19
ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម
សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត
និងគណ:ប្រតិភូជាន់ខ្ពស់កម្ពុជា បានយាងនិងអញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិ
វេហ្វបាយ នៃខេត្ត ធឿងធានវេ តាមព្រះទីនាំងយន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង១១និង២០នាទីព្រឹក
ថ្ងៃទី ១៩ ខែ
តុលា ឆ្នាំ ២០១៥។
យាង និងអញ្ជើញថ្វាយព្រះរាជវន្ទនកិច្ចព្រះរាជដំណើរ ដល់អាកាសយានដ្ឋានអន្តរជាតិវេហ្វបាយ នៃខេត្ត
ធឿងធានវេ មានឯកឧត្តម Dao viet Trung រដ្ឋមន្ត្រីខុទ្ទកាល័យប្រធានរដ្ឋ ឯកឧត្តម Thach Du ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ង្វៀង យង់ អភិបាលរងខេត្តធឿងធានវេ គណ:ប្រតិភូជាន់ខ្ពស់កម្ពុជា
ដង្ហែថ្វាយព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត មាន សម្តេចចៅហ្វាវាំង
គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ឯកឧត្តម ស្រី
ណូរី នាយកព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ ឯកឧត្តម ហ៊ុល ផានី ឯកអគ្គរាជទូតវិសាមញ្ញ
និងពេញសមត្ថភាព
នៃព្រះរាជាណាចក្រកម្ពុជាប្រចាំ សាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម វ៉ាន់ វ៉ាន និង ឯកឧត្តម កុល
ប៊ុលលី អនុរដ្ឋលេខាធិកា នៃក្រសួងព្រះបរមរាជវាំង។
ព្រះរាជសកម្មភាព » តុលា - 2015
ព្រះរាជដំណើរសេ្តចយាងដល់សាធារណរដ្ឋសង្គមនិយមវៀតណាម