ព្រះរាជដំណើរសេ្តចយាងនិវត្តន៍
2015-09-27
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាមាតាជាតិខ្មែរ ក្នុងសេរីភាព
សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការ: ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានស្តេចយាងនិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ នៅវេលារសៀល ថ្ងៃទី ២៧
ខែ កញ្ញា ឆ្នាំ ២០១៥
បន្ទាប់អំពីព្រះអង្គបានគង់ពិនិត្យព្រះរាជសុខភាព អស់មួយរយ:ពេលកន្លងមក
នៅឯសាធារណរដ្ឋប្រជាមា និតចិន។ យាងនិងអញ្ជើញថ្វាយវន្ទនកិច្ចព្រះរាជដំណើរ ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានសម្តេចអគ្គមហាពញាចក្រី
ហេង សំរិន ប្រធាន រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី
សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិក្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចក្រឡាហោម
ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកជំទាវ BU JIANGUO ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន
ប្រចាំព្រះរាជាណាចក្រកម្ពុជានិងសហការី ព្រមទាំងព្រះរាជវង្សានុវង្ស និងឥស្សរ:ជនជាតិ ជាច្រើនរូប។
ព្រះរាជសកម្មភាព » កញ្ញា - 2015
ព្រះរាជដំណើរសេ្តចយាងនិវត្តន៍