O f f i c i a l   W e b s i t e
ព្រះរាជពិធីចាក់ទឹកដូង និងរៀបចំតង្វាយ ថ្វាយព្រះបិតរ
2015-10-11
ព្រះរាជពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅក្នុងព្រះបរមរាជវាំងដែលបានប្រារព្ធឡើងតាមព្រះរាជបវេណីដ៏រុងរឿងរបស់ព្រះមហាក្សត្រខ្មែរ និងតាមគន្លងនៅប្រពៃណីដ៏ល្អផូរផង់របស់ប្រជាជាតិយើង ក្នុងឆ្នាំ មមី សប្តស័ក ព ស ២៥៥៩ បានដំណើរការដ៏ល្អប្របំផុត ឈានចូលដល់វេលាព្រលប់ ថ្ងៃអាទិត្យ ១៤រោជ ខែភទ្របត ត្រូវនឹងថ្ងែទី ១១ ខែតុលា ឆ្នាំ ២០១៥។ នាឧ៍កាសនោះ ព្រះករុណាជាអម្ចាស់ជិវិតតម្កល់លើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខែ្មរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហប្ញទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីចាក់ទឹកដូង និងរៀបចំដង្វាយផ្សេងថ្វាយព្រះបិតរ ដោយមានការយាងនិងអញ្ជើញចូលរួមដង្ហែព្រះរាជសកម្មភាពអំពីសំណាក់​ សម្តេចរាជបុត្រីព្រះរាម​​ នរោត្តម បុប្ផាទេវី សម្តេច ព្រះមហិស្សរា​ នរោត្តម ចក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ សម្តេចរាជបបុត្រីព្រះអនុជ នរោត្តម អរុណរស្មី​ ឧត្តម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តច នរោត្តម​  សិរិវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកម្នាង សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកម្នាង សម្តេចស៊ីសុវត្ថិ ពង្សនារីមុនីពង្ស​ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី្ត និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ព្រមទាំងព្រះរាជវង្សានុវង្ស និងនាហ្មឺនសព្វមុខមន្រ្តី ព្រះបរមរាជវាំង ជាច្រើនរូប។
Visitor: 14536081
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.