ព្រះរាជពិធីបុណ្យចេញវស្សា
2015-10-27
នៅវេលាព្រឹកថ្ងៃទី១៥កើត
ខែ អស្សុជ ឆ្នាំ មមី ឆស័ក ព.ស ២៥៥៩ ត្រូវនិងថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៥
ព្រះករុណាព្រះ បាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខែ្មរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត
ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីបុណ្យទ្វាទសមាស
ចេញព្រះវស្សានៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ។
យាងនិងអញ្ជើញចូលរួមដង្ហែព្រះរាជសកម្មភាព
ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និង សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខែ្មរជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យនាឱនោះមានសម្តេច ព្រះបរមរាមា នរោត្តម យុវនាថ និងអ្នកម្នាង សម្តេច នរោត្តម សិរិវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងអ្នកម្នាង សម្តេច ជីវន័មុនីរក្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងអ្នកម្នាង សម្តេច ស៊ីសុវត្ថិ
ពង្សនារីមុនីពង្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រសម្តេចចៅហ្វាវាំង គង់ សំអុល
ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំងឯកឧត្តម គុយ សុផល
ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង
ព្រមទាំងព្រះរាជវង្សានុវង្សនិងនាម៉ឺនសព្វមុខមន្រ្តី
ព្រះបរមរាជវាំងយ៉ាងច្រើនកុះករ។
ព្រះរាជសកម្មភាព » តុលា - 2015
ព្រះរាជពិធីបុណ្យចេញវស្សា