ព្រះរាជពិធីបុណ្យកាន់បិណ្ឌ
2015-10-10
នៅវេលារសៀលថ្ងៃសៅរ៍ ១៣រោជ ខែ ភទ្របត ឆ្នាំ មមី សប្តស័ក ព ស ២៥៥៩
ត្រូវនឹងថ្ងែទី ១០ ខែ តុលា ឆ្នាំ ២០១៥ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខែ្មរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត
ព្រះអង្គបានសព្វព្រះរាជហប្ញទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីបុណ្យកាន់បិណ្ឌ
ដែលប្រព្រឹត្តទៅនៅក្នុងព្រះទីនាំង ទេវាវិនិច្ឆ័យ។
យាងនិងអញ្ជើញចូល រួមដង្ហែព្រះរាជសកម្មភាព
ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្យូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខែ្មរ
ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត នាឱកាសនោះមាន សម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី សម្តេច
ព្រះមហិស្សរា នរោត្តម ចក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចរាជបបុត្រីព្រះអនុជ
នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តច នរោត្តម សិរិវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
និងអ្នកម្នាង សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
និងអ្នកម្នាង សម្តេចស៊ីសុវត្ថិ ពង្សនារីមុនីពង្ស ឧត្តមប្រឹក្សាផ្ទាល់
ព្រះមហាក្សត្រ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី្ត និងជារដ្ឋមន្រ្តី
ក្រសួងព្រះបរមរាជវាំង ព្រមទាំងព្រះរាជវង្សានុវង្ស និងនាហ្មឺនសព្វមុខមន្រ្តី
ព្រះបរមរាជវាំង ជាច្រើនរូប។
ព្រះរាជសកម្មភាព » តុលា - 2015
ព្រះរាជពិធីបុណ្យកាន់បិណ្ឌ