ព្រះរាជពិធី ខួបចម្រើន ព្រះជន្ម ព្រះមហិស្សរា នរោត្តម ចក្រពង្ស និង សម្តេចរាជបបុត្រីព្រះអនុជ នរោត្តម អរុណរស្មី
2015-10-24
ក្នុងឱកាសខួបចម្រើនព្រះជន្ម សម្តេច
ព្រះមហិស្សរា នរោត្តម ចក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ គម្រប់ព្រះជន្ម
៧០ព្រះវស្សា និងសម្តេចរាជបបុត្រីព្រះអនុជ នរោត្តម អរុណរស្មី
ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ គម្រប់ព្រះជន្ម ៦០ព្រះវស្សា ព្រះករុណាព្រះបាទ
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខែ្មរ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាននូវព្រះរាជពិធីលៀងសាយភោជន៍ ដ៏អធឹករអធម
ដើម្បីអបរសាទរថ្វាយព្រះពរ សិរីសួស្តីជ័យមង្គល នៅព្រះរាជតំណាត់សិរីមង្គល
ក្នុងព្រះបរមរាជវាំង រាត្រីថ្ងៃទី ២៤ ខែ តុលា ឆ្នាំ
២០១៥។
យាងនិងអញ្ចើញចូលរួមក្នុងឱកាសនោះមាន
សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ជាទេរី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធី ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ សម្តច
នរោត្តម សិរិវុឌ្ឍ
ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកម្នាង សម្តេចចៅហ្វាវាំង គង់ សំអុល
ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ឯកឧត្តម កែវ
ពុធរស្មី ព្រមទាំងព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ ក្នុងព្រះរាជខុទ្ទកាល័យ
និងព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ។
ព្រះរាជសកម្មភាព » តុលា - 2015
ព្រះរាជពិធី ខួបចម្រើន ព្រះជន្ម ព្រះមហិស្សរា នរោត្តម ចក្រពង្ស និង សម្តេចរាជបបុត្រីព្រះអនុជ នរោត្តម អរុណរស្មី