រុក្ខទិវា ៩ កក្តដា ២០១៥(ត)
2015-07-09
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជាជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រគេន
ទេយ្យទាននិងបច្ច័យ ដល់ព្រះង្ឃ៥អង្គ ក្នុងមួយព្រះអង្ឃៗមាន:
-ទេយ្យទានចំនួន ០១កញ្ចាប់
- បច្ច័យចំនួន ២៤០.០០០៛
(ពីររយសែសិបពាន់រៀលគត់) សំរាប់ព្រះ មេគណ
- ចច្ច័យចំនួន ២០០.០០០៛
(ពីររយពាន់រៀលគត់) សំរាប់ព្រះអនុគណ
-បច្ច័យចំនួន ៥០០.០០០៛ (
ប្រាំរយពាន់រៀលគត់) សំរាប់ចូលរួមក សាងសមិទ្ធផល ក្នុងទីអារាមនីមួយៗ
បន្ទាប់ពីក្រុមសិល្ប:របាំសម្តែងរបាំថ្វាយព្រះពរ
និងសុន្ទរកថាថ្វាយព្រះពរស្វាគមន៍ របស់ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ព្រមទាំងរបាយការណ៍
ស្តីអំពីសកម្មភាព នានាអានដោយ ឯកឧត្តម អ៊ុក
រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់
និងនេសាទ ថ្វាយចំពោះព្រះរាជវត្តមានដ៏ឧត្តុង្គឧត្តម ព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសព្វព្រះរាជហឬទ័យ
ប្រោសព្រះរាជទានព្រះរាជសង្កកថាសំណេះសំណាលទៅកាន់អង្គពិធីទាំងមូល
ប្រកបដោយភាពកក់ក្តៅនិងស្និទ្ធស្នាលយ៉ាងក្រៃលែង។
បន្ទាប់មកព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់ បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាននូវក្រាំងមាស
ជាសក្ខីភាពនៃការកោតសសើរចំពោះការខិតខំរបស់រាជរដ្ឋាភិបាល
ដែលមានក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ជាសេនាធិការផ្ទាល់ បានថែរក្សាការពារនិងដាំដុះកូនឈើឡើងវិញជារៀងរាល់ឆ្នាំ
ដើម្បីជាប្រយោជន៍ដល់សង្គមសេដ្ឋកិច្ចជាតិ និងបរិស្ថានតទៅអនាគត។
ព្រះរាជសកម្មភាព » កក្កដា - 2015
រុក្ខទិវា ៩ កក្តដា ២០១៥(ត)