ព្រះរាជពិធីថ្វាយព្រះរាជកុសល
2015-07-15
នៅវេលាព្រឹកថ្ងៃ ១៥រោជ ខែបឋមសាឍ
ឆ្នាំ មមែ សប្តស័ក
ព ស ២៥៥៩
ត្រូវនឹងថ្ងៃទី ១៥
ខែ កក្កដា ឆ្នាំ
២០១៥ ព្រះករុណាព្រះបាទ
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ
ក្នុងសេរីភាពសេចក្តីថ្លៃថ្លូរ និងសុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់ បំផុត
ព្រះអង្គបានសព្វព្រះរាជហឬទ័យ សេ្តចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះ
រាជពិធីសង្ឃទានវេរភត្ត ប្រគេនមន្ត្រីសង្ឃ ៥អង្គ ក្នុងព្រះធម្មសាលានៃព្រះឧបាសថ រតនារាម
ដើម្បីឧទិ្ទសព្រះរាជកុសលថ្វាយ ព្រះវិញ្ញាណក្ខ័ន្ធព្រះករុណាព្រះមហាវីរក្សត្រ
ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទី គោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។ យាងនិងអញ្ជើញចូលរួមដង្ហែ ក្នុងព្រះរាជពិធី បុណ្យក្នុងឱកាសនោះមាន
ព្រះរាជវង្សានុវង្សនិងមន្រ្តីព្រះបរមរាជវាំងជាច្រើនរូប។
ព្រះរាជសកម្មភាព » កក្កដា - 2015
ព្រះរាជពិធីថ្វាយព្រះរាជកុសល