ព្រះរាជពិធីប្រោសព្រះរាជទាន ព្រះពរជ័យ
2015-07-11
នៅវេលាម៉ោង១១ព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៥ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត
ព្រះអង្គបានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន ឯឧត្តម អៀវ បណ្ណសិទ្ធ ទីប្រឹក្សាអមព្រះរាជខុទ្ទកល័យព្រះមហាក្សត្រ
ឯឧត្តម ម៉ែនដែន អគ្គនាយករង អគ្គនាយកដ្ឋាន ប្រេងកាត នៃក្រសួង រ៉ែ និងថាមពល
និងជាអគ្គលេខាធិការរង នៃគណ:វិស្វកម្មកម្ពុជា និងលោកជំទាវ ទូច
ថាវី អញ្ជើញនាំ កូនប្រុស នាម អៀវ បណ្ណរាសី និងកូនស្រី នាម ដែន ថាវីរ័ត្ន ព្រមទាំងក្រុមគ្រួសារ
អញ្ញើញចូលក្រាបថ្វាយបង្គំគាល់
ដើម្បីទទួលការប្រោសព្រះរាជទាន ព្រះពរជ័យសិរីមង្គល ពីអង្គព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដល់កូនប្រុស កូនស្រីដែល បានរៀបអាពាហ៍ជាស្មាមីភរិយាថ្មី កាលពីថ្ងៃទី ៣០-៣១
ខែ ឧសភា ឆ្នាំ ២០១៥ កន្លងមក ។
ព្រះរាជសកម្មភាព » កក្កដា - 2015
ព្រះរាជពិធីប្រោសព្រះរាជទាន ព្រះពរជ័យ