O f f i c i a l   W e b s i t e
រុក្ខទិវា ៩ កក្តដា ២០១៥
2015-07-09
នៅវេលាព្រឹកថ្ងៃទី​ ៩ ខែ ​កក្កដា ឆ្នាំ ២០១៥ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់​ខ្ពស់​បំផុត​ ព្រះអង្គសព្វព្រះរាជហឬទ័យ ស្តេចយាងជាព្រះធិបតីដ៏ខ្ពង់ខ្ពស់បំផុត​​ ​ក្នុង​ឱកាស​បុណ្យរុក្ខ​ទិវា​​ ៩កក្កដា ដែលបានរៀបចំឡើងយ៉ាងមហោឡាឬក នៅ ភូមិ ថ្មសំលៀង ស្រុក សន្ទុក ខេត្ត កំពង់ធំ ។ អញ្ញើញចូលរួមដង្ហែ ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម នា​ឱកាសនោះមាន សម្តេចអគ្គមហា​ពញាចក្រី ហេង សំរិន  ប្រធានរដ្ឋសភានៃព្រះរាជា ណាចក្រកម្ពុជា​​ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ឯកឧត្តម  នៃ ប៉េណា អនុប្រធាន​ទី១ ព្រឹទ្ធសភា ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋា​ភិបាល អង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា និង​អង្គការជាតិ អន្តរជាតិនានា​ ដែលបាន​ជួយ​ឧបត្តម្ភគាំទ្រវិស័យកសិកម្ម ព្រៃឈើនៅកម្ពុជា រួមទាំងមន្ត្រីរាជការក្នុងស្ថាបន័ពាក់ព័ន្ធ និងអាជ្ញធរដែនដី​  មន្ត្រីរាជការ ប្រជារាស្រ្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុងខេត្ត​កំពង់ធំយ៉ាងច្រើនកុះករ។
Visitor: 14454774
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.