O f f i c i a l   W e b s i t e
ព្រះរាជដំណើរសេ្តចយាង សួរសុខទុក្ខប្រជារាស្រ្ត ខេត្តកំពុងឆ្នាំង
2015-07-27
នៅវេលាព្រឹកថ្ងៃទី ២៧ ខែ កក្តដា​ ឆ្នាំ ២០១៥ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ​បានសព្វ​ព្រះរាជហឬទ័យ សេ្តចយាង​សំណេះសំណាលសាកសួរសុខទុក្ខ បងប្អូន កូនចៅ ប្រជា​រាស្រ្តទីទ័លក្ររស់នៅ  ភូមិ ត្រពាំងស្មាច់ ភូមិ រលុង ភូមិ វត្ត និងភូមិ ​ស្លែង  ឃុំទួលខ្ពស់ ស្រុកទឹកផុស  ខេត្តកំពង់ឆ្នាំង។ អញ្ជើញអមដង្ហែរ ព្រះរាជដំណើរព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងជា​ទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​ សេ្តចយាងបំពេញព្រះរាជកិច្ចមនុស្សធម៌ដ៏ឧត្តុង្គឧត្តមនាឱកាសនោះមាន សម្តេច​ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការ​ទូទៅអមក្រសួង​ព្រះបរមរាជវាំង ឯកឧត្តម ឈា ហន រដ្ឋមន្រ្តី​អមក្រសួងព្រះបរម​រាជវាំង ព្រមទាំងអាជ្ញធរដែនដីគ្រប់ជាន់ថ្នាក់ក្នុងខេត្តកំពង់ឆ្នាំង។ ជាបឋម​ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ជា​ទីគោរពសក្ការ​:ដ៏ខ្ពង់ខ្ពស់បំផុត​ព្រះអង្គ​​សព្វព្រះរាជហទ័យស្តេចយាងដល់លំនៅដ្ឋានរបស់ បងប្អូនកូនចៅដែលមានជីភាពក្សត់ខ្សោយ ជាង​គេចំនួន ០៥ គ្រួសារ។ ព្រះរាជអំណោយប្រោសព្រះរាជទានដល់បងប្អូន​​ ប្រជារាស្រ្តទីទ័លនា​ពេលនោះ មាន:  អង្ករចំនួន​៥០ គក្រ មីមួយកេស ត្រីខ ១០កំប៉ុង ឃីតមួយកញ្ជាប់ ក្នុងនោះមាន: មុងមួយ ភួយមួយ សារុងមួយ ក្រមាមួយ កន្ទេល​មួយ(ទំហំ ១.៧៥ គុណ ១.៨០ម) អាវយឺត មានបោះពុម្ពផ្លាក ព្រះរាជអំណោយ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃ ព្រះរាជាណា​ចក្រ​កម្ពុជា ចំនួន មួយ  ត្រីខ​កំប៉ុង ដប់កំប៉ុង និង ថវិកាចំនួន ១០០.០០០រៀល។
Visitor: 14454667
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.