O f f i c i a l   W e b s i t e
ព្រះរាជពិធីថ្វាយព្រះពរ(តចប់)
2014-10-28
នៅវេលាម៉ោង១៦ និង​៣០នាទី ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៤ ព្រះករុណា​ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះអង្គសព្វព្រះរាជ​ហឬទ័យប្រោសព្រះរាជទាន ព្រះបរមរាជានុញ្ញាតថ្វាយ និងជូន​ សម្តេចជាព្រះរាជ​វង្សា​នុវង្ស ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាធម្មនុញ្ញ អភិបាល និងប្រធានក្រុម​ប្រឹក្សា រាជធានី-ខេត្ត​​ យាង​ និង​​អញ្ជើញចូល ថ្វាយព្រះពរនៅក្នុងឱកាសព្រះរាជពិធី​បុណ្យខួបគម្រប់១០ឆ្នាំ នៃការយាងគ្រងរាជសម្បត្តិ របស់ព្រះអង្គនាព្រះទីនាំទេវាវិនិច្ឆ័យ។ នាឱកាសដ៏មហាមង្គលនេះ ក៏មានព្រះរាជវត្ត​មាន​ដ៏ខ្ពង់ខ្ពស់ នៃអង្គសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាទីគោរព​សក្ការ:វ​ដ៏ខ្ពង់ខ្ពស់បំផុត នៃយើងផងដែរ។ 
Visitor: 13660836
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.