ព្រះរាជពិធីថ្វាយព្រះរាជកុសល
2014-10-08
នៅវេលាល្ងាចថ្ងៃ
១៥កើត ខែ អស្សុជ ឆ្នាំ មមី ឆស័ក ព ស ២៥៥៧ ត្រូវនឹងថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០១៤ ព្រះករុណាព្រះបាទ
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ បានសព្វព្រះរាជហឬទ័យ
សេ្តចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីចំរើនព្រះបរិត្ត
និងទ្រង់ព្រះសណ្តាប់ព្រះធម្មវិសេសទេសនា ក្នុងព្រះធម្មសាលានៃព្រះឧបាសថរតនារាម
ដើម្បីឧទិ្ទសព្រះរាជកុសលថ្វាយ ព្រះវិញ្ញាណក្ខ័ន្ធព្រះករុណាព្រះមហាវីរក្សត្រ
ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ
ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។ យាងនិងអញ្ជើញចូលរួមដង្ហែ ក្នុងព្រះរាជពិធីបុណ្យក្នុងឱកាសនោះមាន សម្តេច រាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច នរោត្តម សិរីវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
ព្រះរាជវង្សានុវង្សនិងមន្រ្តីព្រះបរមរាជវាំងជាច្រើនរូប។
ព្រះរាជសកម្មភាព » តុលា - 2014
ព្រះរាជពិធីថ្វាយព្រះរាជកុសល