គណ:កម្មាធិការជាអូឡាំពិកកម្ពុជា ថ្វាយបង្គំគាល់
2014-10-18
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម
សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង និង សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខែ្មរ នៃព្រះរាជាណាចក្រកម្ពុជា
ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន គណ:កម្មាធិការជាអូឡាំពិកកម្ពុជា ដឹកនាំដោយឯកឧត្តម
ថោង ខុន ប្រធានគណ:កម្មាធិការជាអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន
អគ្គេលេខាធិការគណ:កម្មាធិការជាអូឡាំពិកកម្ពុជា អញ្ជើញដឹកនាំកីឡាការិនី
ស៊ន សៀវម៉ី ម្ចាស់មេដាយមាសកីឡាអាស៊ីលើកទី១៧ នៅទីក្រុងអ៊ីនឈុន សាធារណរដ្ឋ កូរ៉េ និង អ្នកស្រី សួន ចាន់ធី ជាម្តាយកីឡាការិនី
ស៊ន សៀវម៉ី ចូលថ្វាយបង្គំគាល់ នៅព្រះរាជដំណាក់ គន្ធបុប្ផា វេលាម៉ោង ១៨និង០០នាទី ថ្ងៃទី ១៨
ខែ តុលាឆ្នាំ ២០១៤។
ក្នុងឱកាសនោះព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យ ចំនួន ៣០០០ដុល្លារអាមេរិក និង ពានប្រាក់ ចំនួន០១ សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខែ្មរ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត
ព្រះអង្គក៏បានសព្វព្រះរាជហឬទ័យប្រោស ព្រះរាជទាននូវព្រះរាជទ្រព្យ ចំនួន ២០០០ដុល្លារអាមេរិកនិងទស្សនាវតីឯកសារមួយចំនួន
ដល់កញ្ញា ស៊ន សៀវម៉ី ផងែដរ។
ព្រះរាជសកម្មភាព » តុលា - 2014
គណ:កម្មាធិការជាអូឡាំពិកកម្ពុជា ថ្វាយបង្គំគាល់