ព្រះរាជដំណើរសេ្តចយាង សួរសុខទុក្ខប្រជារាស្រ្ត ខេត្តកណ្តាល
2014-10-20
នៅវេលាព្រឹកថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៤ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម
សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត
ព្រះអង្គសព្វព្រះរាជហទ័យ
សេ្តចយាងសំណេះសំណាលសាកសួរសុខទុក្ខ បងប្អូន កូនចៅ ប្រជារាស្រ្តទីទ័លក្រ រស់នៅ
ភូមិព្រែករៃ ឃុំ ព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល។
អញ្ជើញអមដង្ហែរព្រះរាជដំណើរ
ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការ: ដ៏ខ្ពង់ខ្ពស់បំផុត
សេ្តចយាងបំពេញព្រះរាជកិច្ចមនុស្សធម៌ដ៏ឧត្តុង្គឧត្តម នាឱកាសនោះមាន សម្តេចចៅហ្វាវាំង
គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ឯកឧត្តម គុយ
សុផល ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្តម ឈា ហន
រដ្ឋមន្រ្តីអមក្រសួងព្រះបរមរាជវាំង ព្រមទាំងអាជ្ញធរដែនដីគ្រប់ ជាន់ថ្នាក់ក្នុងខេត្តកណ្តាល។
ជាបឋម
ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសព្វព្រះរាជហទ័យស្តេចយាងដល់លំនៅដ្ឋានរបស់
បងប្អូន កូនចៅដែលមានជីភាពក្សត់ ខ្សោយជាងគេ។
ព្រះរាជអំណោយប្រោសព្រះរាជទានដល់បងប្អូន ប្រជារាស្រ្តទីទ័លក្រចំនួន ០៣ គ្រួសារ មាន: អង្ករចំនួន៥០ គក្រ មីមួយកេស ឃីតមួយកញ្ជាប់
ក្នុងនោះមាន: មុងមួយ ភួយមួយ សារុងមួយ
ក្រមាមួយ កន្ទេលមួយ(ទំហំ ១.៧៥ គុណ ១.៨០ម) អាវយឺត
មានបោះពុម្ពផ្លាក ព្រះរាជអំណោយ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំនួន មួយ ត្រីខកំប៉ុង ដប់កំប៉ុង និង ថវិកាចំនួន ១០០.០០០រៀល។
ព្រះរាជសកម្មភាព » តុលា - 2014
ព្រះរាជដំណើរសេ្តចយាង សួរសុខទុក្ខប្រជារាស្រ្ត ខេត្តកណ្តាល