ព្រះរាជពិធីបុណ្យចំរើនព្រះបរិត្តអង្គកឋិនទាន ព្រះរាជទ្រព្យ
2014-10-10
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាទីគោរពសក្ការ: ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជសទ្ធាជ្រះថ្លាក្រៃលែង កសាងឡើងនូវ អង្គកឋិនទានព្រះរាជទ្រព្យ ហើយបានសព្វព្រះរាជហឬទ័យប្រារព្ធ
ព្រះរាជពិធីចំរើនព្រះបរិត្ត អង្គព្រះកឋិនទាន នៅវេលារសៀលថ្ងៃ សុក្រ ២ រោជ ខែអស្សុជ
ត្រូវនិងថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៤ ក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ដើម្បីដង្ហែយកទៅវេរប្រគេនព្រះសង្ឃ បន្ទាប់ពីបានគង់ ចាំព្រះវស្សាអស់រយកាល២ត្រីមាសក្នុងពុទ្ធសីមាវត្តមាតិការាម ស្ថិតនៅភូមិ ការណ៍
សង្កាត់ ស្វាយតឿ ក្រុង ស្វាយវៀង ខេត្ត ស្វាយរៀង។ យាងនិងអញ្ជើញចូលរួមដង្ហែព្រះរាជសកម្មភាព
ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ: ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីបុណ្យដ៏ឧត្តុង្គឧត្តមនេះមាន សម្តេច ព្រះមហិស្សរា នរោត្តម
ចក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ សម្តេច
នរោត្តម សិរីវុឌ្ឍ
ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងអ្នកម្នាង សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស
ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងអ្នកម្នាង សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស សម្តេចចៅហ្វាវាំង
គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ព្រមទាំងព្រះរាជវង្សានុវង្ស
ថ្នាក់ដឹកនាំជាន់ខ្ពស់
និងមន្រ្តីព្រះបរមរាជវាំងយ៉ាងច្រើនកុះករ។
ព្រះរាជសកម្មភាព » តុលា - 2014
ព្រះរាជពិធីបុណ្យចំរើនព្រះបរិត្តអង្គកឋិនទាន ព្រះរាជទ្រព្យ