ព្រះរាជសកម្មភាពនៅសាធារណ:រដ្ឋប្រជាមានិតចិន(ត៥)
2015-09-07
តបតាមសេចក្តីថ្វាយបង្គំសូមយាងដ៏ខ្ពង់ខ្ពស់បំផុត
របស់ថ្នាក់ដឹកនាំរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ
ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហប្ញទ័យ
សេ្តចយាងបំពេញព្រះរាជទស្សនកិច្ច នៅខេត្ត Jiangxi សាធារណរដ្ឋប្រជាមានិតចិន
រយ:ពេលចំនួន០៣ថ្ងៃ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែ កញ្ញា
ឆ្នាំ២០១៥។ នៅវេលាព្រឹកថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ Nanchang ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បួងជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត
និងគណ:ប្រតិភូដង្ហែថ្វាយព្រះរាជដំណើរ បានយាង
និងអញ្ជើញដល់ព្រលានយន្តហោះអន្ត្ររជាតិ Nanchang ខេត្ត Jiangxi នៃសាធារណរដ្ឋប្រជាមានិតចិន តាមព្រះទីនាំងយន្តហោះពិសេស ប្រកបដោយព្រះរាជសុវត្ថិភាព។
ឯកឧត្តមអភិបាលរងខេត្ត Jiangxi
និងលោកអភិបាលក្រុង Nanchang និងថ្នាក់ដឹកនាំខេត្ត-ក្រុងជាច្រើរូបទៀត
បានអញ្ញើញមក ថ្វាយបដិណ្ឋាកិច្ចស្វាគន៍ យ៉ាងកក់ក្តៅ និងរាក់ទាត់បំថផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បួងជាទីគោរពសក្ការ:ដខ្ពង់ខ្ពស់បំផុត ។
គណ:ប្រតិភូជាន់ខ្ពស់ដង្ហែថ្វាយព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បួងជាទីគោរពសក្ការ:ដខ្ពង់ខ្ពស់បំផុត មាន សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី
និងជារដ្ឋមន្រ្តី
ក្រសួងព្រះបរមរាជវាំងលោកជំទាវ ខែក កៃ មាលីស៊ីសូដា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន
ឯកឧត្តម ស្រី ណូរី នាយកព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ
និងលោកជំទាវ ចាន់
សំដារិន្ធ និងថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្រ្តីស្ថានទូត ។
ព្រះរាជសកម្មភាព » កញ្ញា - 2015
ព្រះរាជសកម្មភាពនៅសាធារណ:រដ្ឋប្រជាមានិតចិន(ត៥)