ព្រះរាជសកម្មភាពនៅសាធារណ:រដ្ឋប្រជាមានិតចិន(ត៦)
2015-09-07
ក្នុងថ្ងៃទី១ នៃព្រះរាជដំណើរទស្សនកិច្ចដ៏ឧត្តុងឧត្តម នៅខេត្ត
Jiangxi នៃ សាធារណរដ្ឋប្រជាមានិតចិន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ
ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហប្ញទ័យ ប្រោសព្រះរាជទានជូន ឯកឧត្តម
Qiang Wei លេខាបក្សខេត្ត
និងឯកឧត្តម Lu Xinshe អភិបាលខេត្ត Jiangxi អញ្ញើចូលគាល់ ក នៅសណ្ឋាគារ Binggjiang នាទីក្រុង
Nanchang ខេត្ត Jiangxi
នៅវេលាល្ងាចថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ។ គណ:ប្រតិភូអមដំណើរ ឯកឧត្តម លេខាបក្សខេត្ត
រួមមានឯកឧត្តម អភិបាលខេត្ត និងថ្នាក់ដឹកនាំជាន់ខ្ពស់ខេត្តជាច្រើនរូបទៀត។
ដោយឡែកលោកជំទាវ ឯកអគ្គរដ្ឋទូតនៃសារធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងស្វាមី
ព្រមទាំងថ្នាក់ដឹកនាំក្រសួងការបទេស ក៏បានអញ្ជើញចូលរួមក្នុងព្រះរាជសវនការនេះផងដែរ
។
ព្រះរាជសកម្មភាព » កញ្ញា - 2015
ព្រះរាជសកម្មភាពនៅសាធារណ:រដ្ឋប្រជាមានិតចិន(ត៦)