ព្រះរាជសកម្មភាព នៅសាធារណរដ្ឋប្រជាមានិតចិន(ត១)
2015-09-03
តបតាមសេចក្តីថ្វាយបង្គំសូមយាងរបស់ ឯកឧត្តម XI
JINPING ប្រធានធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ
ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត
ព្រះអង្គបានសព្វព្រះរាជហប្ញទ័យ ស្តេចយាងចូលរួមក្នុងពិធីបុណ្យខួបទី៧០
នៃជ័យជំនះលើការឈ្លានពានរបស់ជប៉ុន មកលើទឹកដីចិន និងទិវាពិភពលោកប្រឆាំងសង្រ្កាមហ្វាសីស
នៅទីលាធានអានមេន វេលាព្រឹកនៅថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៥ ។ ក្នុងឱកាសនោះ ឯកឧត្តម
XI JINPING ប្រធានធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន
បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ថ្វាយព្រះពរយ៉ាងកក់ក្តៅ និងរាក់ទាក់បំផុតថ្វាយព្រះករុណជាអម្ចាស់ជីវិតតម្កល់លើត្បួងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត រួមទាំង ប្រមុខរដ្ឋ
និងប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសជាមិត្ត
របស់សាធារណរដ្ឋប្រជាមានិតចិនជាបន្តបន្ទាប់។
ព្រះរាជសកម្មភាព » កញ្ញា - 2015
ព្រះរាជសកម្មភាព នៅសាធារណរដ្ឋប្រជាមានិតចិន(ត១)