ព្រះរាជសកម្មភាពនៅសាធារណ:រដ្ឋប្រជាមានិតចិន(ត៩)
2015-09-09
នៅវេលាម៉ោង ១០និង៣0 ព្រឹក ថ្ងៃទី០៩
ខែ កញ្ញា ឆ្នាំ ២០១៥ ជាថ្ងៃទីចុងក្រោយនៃព្រះរាជដំណើរទស្សនកិច្ចនៅខេត្ត Jiangxi
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ
ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហប្ញទ័យ
សេ្តចយាងទស្សនា ទីអារាមបុរាណ ហ្សិនរូ (Zhenru Temple)នៃទីក្រុង Jiujiang ។
គណ:ប្រតិភូជាន់ខ្ពស់ដង្ហែថ្វាយព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បួងជាទីគោរពសក្កា:ដ៏ខ្ពង់ខ្ពស់បំផុតនាឱកាសនោះមានរួមមាន សម្តេចចៅហ្វាវាំង
គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំងលោកជំទាវ ខែក កៃ មាលីស៊ីសូដា
ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
និងជាឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន
ឯកឧត្តម ស្រី ណូរី នាយកព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ
លោកជំទាវ ចាន់
សំដារិន្ធ ព្រមទាំងថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង និងមន្រ្តីស្ថានទូត ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន។
ព្រះរាជសកម្មភាព » កញ្ញា - 2015
ព្រះរាជសកម្មភាពនៅសាធារណ:រដ្ឋប្រជាមានិតចិន(ត៩)