O f f i c i a l   W e b s i t e
ព្រះរាជពិធីច្រត់ព្រះនង្គ័ល (ត)
2014-05-17
ព្រះរាជពិធីទ្វាទសមាស ច្រត់ព្រះនង្គ័លនៅក្នុងឆ្នាំ មមី ឆស័ក ព.ស ២៥៥៨ បាមដំណើរកាrចាប់តាំងពី ថ្ងៃពុធ ១រោជ ដល់ថ្ងែ ៤រោជ ខែ ពិសាខ ត្រូវនឹងថ្ងៃទី ១៤ដល់ថ្ងៃសៅរ៍ទី ១៧ ខែ ឧសភា ឆ្នាំ ២០១៤ ។ ក្នុងឆ្នាំនេះឯកឧត្តម ផៃ ប៊ុនឈឿន អភិបាល នៃគណ: អភិបាលខេត្តកណ្តាល បានទទួលការប្រោសព្រះរាជ ទាន នាទីជាស្តេចមាឃ ឯលោកជំទាវ មេង សុផល ជាព្រះមេហួ។ នៅក្នុងព្រះរាជេពិធីច្រត់ព្រះនង្គ័លឧត្តុងឧត្តមនេះ ព្រះ ករុណាជអម្ចាស់ជីវិតតម្កលើត្បូង ជាទីគោរពសក្ការ: ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាំជហឬទ័យ ប្រោសព្រះរាជទាននូវព្រះរាំជ អំណោយដល់ ប្រជា​កសិករ ដែលសុទ្ទសឹងជាជនទីទ័លក្រចំនួន ៥២នាក់ ក្នុងនោះមានបរុសចំនួន ២៦នាក់ និងស្ត្រីចំនួន ២៦នាក់ ដែលតំណាងឲប្រជាកសិករនៅគ្រប់​ខេត្ត​ក្រុង​ទាំង ២៥ របស់ព្រះរាជាណចក្រកម្ពុជា ។ ព្រះរាជអំណោយដែលបាន ព្រះរាជទានដល់កសិករជា បុរស មាន​មួកមួយ ខោចែវកសិករមួយ អាវមួយ ស្បែកជើងផ្ទាត់មួយគូរ ឃីតមួយ កញ្ជាប់ ក្នុងនោះមាន មុងមួយ ភូយមួយ សារុងមួយ ក្រមាមួយ និងថវិការ​ចំនួន ១០០ ពាន់រៀល ព្រះរាជអំណោយដល់​​កសិករ ជាស្រ្តីក្នុងម្នាក់ៗ មាន ក្រមាមួយ សំលៀកបំពាក់​កសិករ មួយសំរាប់ ស្បែកជើង មួយគូរ ឃីតមួយ កញ្ជាប់ ក្នុងនោះមាន មុងមួយ ភូយមួយ សារុងមួយ ក្រមាមួយ និងថវិការចំនួន ១០០ ពាន់រៀល។
Visitor: 14593426
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.