ព្រះរាជសកម្មភាពនៅសាធារណរដ្ឋបារាំង(តចប់)
2014-05-09
ក្នុងព្រះបរមនាមព្រះអង្គគង់ប្រថាប់ជា សមាជិកសមាគមអន្តរជាតិ នៃ Académie des Inscriptions et Belles Lettres នៃប្រទេសបារាំង ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហ
ឬទ័យ ស្តេចយាងក្នុងសន្និសិទ ស្តីអំពី"ពីរទសវត្សនៃ កិច្ចសហប្រត្តិបត្តិការវិស័យបុរាណវិទ្យា រវាងបារាំង និង កម្ពុជា"ដែលរៀបចំឡើងដោយបណ្ឌិតសភាអក្សរចារឹកនិងអក្សរសាស្រ្ត នៃប្រទេសបារាំងនាថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៤។ យាងនិងអញ្ជើញចូលរួមដង្ហែព្រះរាជសកម្មភាពដ៏ឧត្តុងឧត្តមរបស់ព្រះករុណាជាអង្គម្ចាស់ជីវិត
តម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនោះមាន សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ជាទេរី សមាជិកាព្រឹទ្ធភាព សម្តេចរាជបបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឯកអគ្គរាជទូតវិញសាមញ្ញនិងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេស ម៉ាឡេស៊ី សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង លោកជំទាវ ខែក កៃ មាលីស៊ីសូដា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ ស សៅរ៉ុន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម ស្រី ណូរី នាយកព្រះរាជលេខាធិការដ្ឋាន ព្រះមហាក្សត្រ ព្រមទាំងសមាជិកព្រះរាជគណ:ប្រតិភូជាន់ខ្ពស់កម្ពុជា ជាច្រើនរូបទៀត។
ព្រះរាជសកម្មភាព » ឧសភា - 2014
ព្រះរាជសកម្មភាពនៅសាធារណរដ្ឋបារាំង(តចប់)