O f f i c i a l   W e b s i t e
ព្រះរាជពិធីច្រត់ព្រះនង្គ័ល
2014-05-17
នៅវេលាម៉ោង ៨ព្រឹក ថ្ងៃសៅរ៍ ៤រោច ខែ ពិសាខ ត្រូវនឹងថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៤ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីច្រត់ ព្រះនង្គ័ល ដែលត្រូវប្រារព្ធធ្វើឡើងនៅទីរួមខែត្រកណ្តាល។ យាងនិងអញ្ជើញចូលរួមដង្ហែព្រះរាជពិធីដ៏ឧត្តុងឧត្តមនេះ មានជាអាទ៍ សម្តេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សាយ ឈុំ ប្រធានព្រឹទ្ធសភាស្តីទី ឯកឧត្តម ងួន ញ៉ឹល អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា សម្តច នរោត្តម សិរិវុឌ្ឍ ឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ និង អ្នកម្នាង សម្តេចរាជបបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សា ផ្ទាល់ព្រះ មហាក្សត្រ ព្រះមហាក្សត្រ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជា រដ្ឋមន្រ្តីក្រសួងព្រះ បរមរាជវាំង លោកជំទាវ ម៉ែន សំអន ឧបនាយក រដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រី ក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តមប ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការ ទូទៅ អមក្រសួង ព្រះបរមរាជវាំង ព្រមទាំងព្រះរាជ វង្សានុវង្ស ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អភិបាលបាលខេត្ត ក្រុងទូទាំងប្រទេស អង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា អង្គការអន្តរជាតិ នានា ដែលបានជួយជ្រោមជ្រែងវិស័យកសិកម្មនៅ កម្ពុជា តំណាងកសិករខ្មែរទូទាំងប្រទេស សិស្សា នុសិស្ស និងមន្ត្រីរាជការមកពីស្ថា័បននានា យ៉ាង ច្រើនកុះករ ។
Visitor: 14593731
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.