O f f i c i a l   W e b s i t e
ព្រះរាជដំណើរសេ្តចយាងនិវត្តន៍ពីសាធារណរដ្ឋបារាំង
2014-05-12
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត បានស្តេចយាងនិវត្តន៍ មក កាន់ព្រះរាជាណាចក្រកម្ពុជានៅវេលព្រឹកថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៤ បន្ទាប់ពីព្រះអង្គបានយាង បំពេញព្រះរាជទស្សនកិច្ចនៅ សាធារណរដ្ឋបារាំង ។ យាង និងអញ្ជើញថ្វាយព្រះវន្ទនកិច្ចព្រះរាជដំណើរ ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជានិង សម្តច នរោត្តម សិរិវុឌ្ឍ ឧត្តមប្រឹក្សា ផ្ទាល់ ព្រះមហាក្សត្រ និងអ្នកម្នាង ឯកឧត្តម ទេព្យ ងន អនុប្រធានទី២ ព្រឹទ្ធសភា ព្រមទាំង ព្រះរាជវង្សានុវង្ស ព្រមទំាងថ្នាក់ដឹកនាំ និងឥស្សរជនជាតិ។
Visitor: 14593748
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.