ព្រះរាជពិធីថ្វាយព្រះរាជកុសល
2014-05-13
នៅវេលាព្រឹកថ្ងៃ ១៥ កើត ខែ ពិសាខ ឆ្នាំ មមី ឆស័ក ព ស ២៥៥៨ ត្រូវនឹងថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៤ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិ ខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្លូរ និងសុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបាន សព្វព្រះ រាជហឬទ័យ សេ្តចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសង្ឃទាន វេរភត្ត ប្រគេនមន្ត្រីសង្ឃ ៥ អង្គ ក្នុងព្រះទីនាំងមហាមន្ទីរ ដើម្បីឧទិ្ទសព្រះរាជកុសល ថ្វាយ ព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដីនិងឯកភាព ជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការ:ដ៏ ខ្ពង់ខ្ពស់បំផុតនៃយើង។ យាងនិងអញ្ជើញចូលរួមដង្ហែ ក្នុងព្រះរាជពិធីបុណ្យ ក្នុងឱកាសនោះមានព្រះរាជវង្សា នុវង្ស និងមន្រ្តីព្រះបរមរាជវាំងជាច្រើនរូប។
ព្រះរាជសកម្មភាព » ឧសភា - 2014
ព្រះរាជពិធីថ្វាយព្រះរាជកុសល