O f f i c i a l   W e b s i t e
ព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ ទៅកាន់ព្រះឧបោសថរតនារាមព្រះកែវមរកត(ត)
2014-07-11
ក្បួនហែព្រះបរមអដ្ឋិត្រូវបានរៀបចំជា ៤ផែនធំៗ: ផែនទី១​ ជាផែននាំមុខ​ មានក្រុមកាន់ទង់​ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ​ វង់ភ្លេងកងកិត្តិយស តំណាងកងទ័ពជើងគោក តំណាងកងទ័ពជើងទឹក តំណាងកងទ័ពជើងអាកាស តំណាងកងរាជអាវុធហត្ថ តំណាង​នគរ​បាលជាតិ តំណាងយុវជនកាយរឹទ្ធិ និង​តំណាងយុវជនកាកបាទក្រហម។ ផែនទី២ ​នាំមុខដោយវង់ភ្លេងពិណពាទ្យ បន្ទាប់មកគឺ ទីនាំងរថយន្តតំកល់ព្រះឆាយាលក្ខ័ណ ហែហមដោយ តំណាងមន្រ្តីតុលាការ មន្រ្តីរដ្ឋបាល មន្រ្តីក្រសួងមន្ទីរ រថយន្តតំកល់ព្រះពុទ្ធរូប តំណាងសមាជិកសមាជិករដ្ឋសភា និងព្រឹទ្ធសភា។ ផែនទី៣ ​មានភ្លេងឆៃយ៉ាំនាំមុខ បន្ទាប់ មកគឺ រថយន្តតំកល់ព្រះត្រៃបិដក ហែហមដោយ​បណ្តា​ រដ្ឋមន្រ្តី រដ្ឋលេខាធិការ​ អនុរដ្ឋលេខា​ធិការ​ វរជនមានឋាន:ស្មើ និងក្រុមបាគូ។ ផែនទី៤ ជាផែនស្នូល នាំមុខដោយ​ក្រុមភ្លេងក្លងឆ្នះ ​បន្ទាប់មកគឺ ទីនាំងសុវណ្ណហង្ស ក្រុម​នាយទាហ៊ាន នាំមុខព្រះទីនាំង គុជសី តម្កល់​ព្រះកោដ្ឋ​ព្រះបរមអដ្ឋិ​ អមដង្ហែដោយ រថយន្តព្រះសង្ឃមាតិកា រថយន្តព្រះរាជវង្សានុវង្សក្សត្រា មហា​ត្លិក ជំទាវខនណាង និងព្រះ​ញាតិស្រី្ត មន្ត្រីរាជការ និងមហាជន ប្រុស-ស្រី ។
Visitor: 13730134
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.