O f f i c i a l   W e b s i t e
ព្រះរាជពិធីថ្វាយព្រះរាជកុសល
2014-07-12
បន្ទាប់អំពីព្រះបរមអដ្ឋិ ព្រះករុណាព្រះបរមរតនកោដ្ឋ បានតម្កល់ហើយស្រាច់ក្នុង​ ​ព្រះ​ចេតីយ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ​ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ​ ជាទីគោ​រព​សក្ការ:​ដ៏ខ្ពង់ខ្ពស់បំផុត បានស្តេចយាងប្រារព្ធព្រះរាជពិធី សង្ឃទាន វេរភត្ត​ និងរាប់បាត្រ​ ប្រគេនព្រះសង្ឃ ១០០អង្គ​ នៅក្នុងបរិវេណ ព្រះព្រះឧបោសថរត​នារាម​ព្រះកែវមរកត​។ យាងនិងអញ្ជើញចូលរួមដង្ហែក្នុង ព្រះរាជពិធីបុណ្យ នាឱកាសនោះមាន សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធី ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ជាទេរី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ សម្តេចព្រះមហិស្សរា​ នរោត្តម ចក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ សម្តេច នរោត្តម​  សិរិវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកម្នាង សម្តេចរាជបបុត្រីព្រះអនុជ នរោត្តម អរុណរស្មី​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងអ្នកម្នាង ​ សម្តេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ព្រមទាំង ព្រះរាជវង្សានុវង្ស និងនាមុឺនសព្វមុខ​​មន្រ្តីព្រះបរមរាជវាំងយ៉ាងច្រើនកុះករ។  
Visitor: 13728590
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.