O f f i c i a l   W e b s i t e
ព្រះរាជដំណើរសេ្តចយាងទៅកាន់សាធារណរដ្ឋប្រជាមានិតចិន
2014-08-26
នៅវេលាព្រឹកថ្ងៃទី​២៥ ខែ សីហា ឆ្នាំ ២០១៤ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច  ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត បានស្តេចយាងតាមព្រះទីនាំង​យន្ត​ហោះទៅកាន់រដ្ឋធានី ប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីគង់សំរាកពិនិត្យ ព្រះរាជសុខភាពមួយរយ:។ យាងនិងអញ្ជើញថ្វាយព្រះវន្ទនកិច្ចព្រះរាជដំណើរដល់​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តច នរោត្តម សិរិវុឌ្ឍ ឧត្តមប្រឹ  ក្សាផ្ទាល់ ព្រះមហាក្សត្រ និងអ្នកម្នាង លោកជំទាវ BU JIANGUO ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាពនៃ​ សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះ​​​​រាជា​​ណាចក្រកម្ពុជា ព្រមទាំងព្រះរាជវង្សានុវង្ស និងឥស្សរ:ជនជាតិ ជាច្រើនរូបទៀត។  
Visitor: 13623642
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.