O f f i c i a l   W e b s i t e
ព្រះរាជដំណើរសេ្តចយាង សួរសុខទុក្ខប្រជារាស្រ្ត ស្រុកព្រះស្តេច ខេត្តព្រៃវែង (ត)
2014-07-30
ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ជា​ទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះអង្គសព្វព្រះ​រាជហ ឬទ័យសេ្តចយាងសំណេះសំណាលសាកសួរសុខទុក្ខ និងប្រោស​ព្រះរាជទាន​ព្រះអំណោយដល់​​ប្រជា រាស្រ្តទីទ័លក្រនៅកន្លែងប្រមូលផ្តុំតំណាងគ្រួសារ​ចំនួន ៤៩៥​នាក់​មកពីភូមិទាំងបួនរបស់ឃុំ ក្រាំង ស្វាយ ស្រុក ព្រះសេ្តច ខេត្ត ព្រៃវែង ។ ព្រះរាជអំណោយ ប្រោសព្រះរាជទានដល់បងប្អូនប្រជា រាស្រ្តតំណាងគ្រួសារម្នាក់ៗមាន:  អង្ករ ៥០ គក្រ មី មួយកេស ឃឹត មួយកញ្ចប់ ក្នុងនោះមាន : មុង មួយ ភួយ មួយ សារុង មួយ ក្រមាមួយ កន្ទេល​មួយ(ទំហំ ១.៧៥ គុណ ១.៨០ម) អាវយឺត មានបោះពុម្ពផ្លាក ព្រះរាជអំណោយ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា មួយ  ត្រីខកំប៉ុង ដប់កំពុង និងថវិកា ចំនួន ១០០.០០០រៀល។
Visitor: 13658377
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.