O f f i c i a l   W e b s i t e
គណ:ប្រតិភូអង្គការ មេត្តាករុណាកម្ពុជា ថ្វាយបង្គំគាល់
2014-07-23
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន អ្នកអង្គម្ចាស់​ ស៊ីសុវត្តិ សាមីល និងឯឧ សឺន ស៊ូបែរ្តិ៍ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ យាងនិងអញ្ជើញអមដំណើរ លោក ហ្វីការេដូ​ អេនរិក អភិបាលនៃសហគមន៍​កាតូលិកភូមិភាគបាត់ដំបង លោកបូជាចារ្យ អូ ​​អ៊ីនដុន ហ្វ្រានស៊ីស្កូ ជាអគ្គ​នាយកអង្គការមេត្តាករុណាកម្ពុជា នឹងជាប្រធានបេសកម្ម នៃក្រុមគ្រួសារសហជិវិនព្រះយេស៊ូ ប្រចាំប្រទេសកម្ពុជា ព្រមទាំងគណ:ប្រតិភូ  ចូលថ្វាយបង្គំគាល់ នៅមហាប្រាសាទខេម  រិន្ទ វេលាម៉ោង ១១និង​០០នាទី ថ្ងៃទី​ ២៣ ខែកក្កដា​ ឆ្នាំ ២០១៤។ ក្នុងឱកាសនោះលោក ហ្វីការេដូ ​អេនរិក បានទូលថ្វាយ ព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត អំពីគំរោង​សាង​សង់សាលា Xavier Jesuit School នៅឯក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយជ័យ។
Visitor: 13653747
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.