O f f i c i a l   W e b s i t e
ព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ ទៅកាន់ព្រះឧបោសថរតនារាមព្រះកែវមរកត(ត)
2014-07-11
បន្ទាប់ពីព្រះរាជពិធីថ្វាយ មហាព្រះរាជកុសល​  ​តាមប្រពៃណីព្រះពុទ្ធសាសនា បានប្រព្រឹត្តទៅ​ចប់សព្វគ្រប់​ ក្រុមបាគូក៏បានស្តេចយាង ព្រះបរមអដ្ឋិ  ចេញពីមុខ​ព្រះមហាស្វេត្រ​ឆត្រ​ទៅតំកល់នៅលើ ព្រះសលៀងបុស្បុក មុខព្រះទីនាំងទេវាវិនិ​ច្ឆ័យ។​  ក្បួនរំកិលក៏ចាប់ផ្តើមចេញ​ដំណើរពីបោសាន​ នៃព្រះទីនាំងទេវាវិនិ​ច្ឆ័យ  ឆ្ពោះទៅ​កាន់ ព្រះទីនាំងគុជសីហ៍ ដែលគង់ចាំ​នៅខាងមុខ​ទ្វាជ័យ។ នៅវេលាម៉ោង​ ៧:២០នាទី ក្បួនដង្ហែ​ព្រះបរមអដ្ឋិ បានចេញដំណើរ​ពី​ខាង​មុខទ្វាជ័យ ក្រោមស្នូកាំភ្លើងធំចំនួន ១០១ណាត់ ​តាមមហាវិថីសម្តេចសុធារសឆ្ពោះទៅទឹសខាងជើង បត់ឆ្វេង​តាម​​វិថី សម្តេចធម្មលិខិតអ៊ុក​ រហូតដល់មហាវិថី ព្រះនរោត្តម បត់ឆ្វេងតម្រង់ឆ្ពោះទៅ វិមាន​ឯករាជ្យ។
Visitor: 13745151
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.