លោក ប៉ុង ហៃ ចូលក្រាបបង្គំគាល់ថ្វាយតង្វាយ
2025-12-23
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជឬហទ័យប្រោសព្រះរាជទានលោក ប៉ុង ហៃ ប្រធានសមាគមពាណិជ្ជកម្មសកលខ្មែរ-ចិន ព្រមទាំងគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ ថ្វាយតង្វាយនៅមហាប្រាសាទខេមរិន្ទ វេលាព្រឹក ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២៥ ។ គណៈប្រតិភូ បាននាំយកតង្វាយជាអង្ករ ៣០តោន និងថវិការចំនួន ២០.០០០ ដុល្លារអាមេរិក ថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីព្រះអង្គប្រោសព្រះរាជទានដល់ប្រជារាស្រ្តក្រីក្រជួបការលំបាក ។










