ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ថ្វាយសារតាំង
2025-12-30
វេលាព្រឹក ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២៥ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ឯកឧត្តម Kim Changyong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពតែងតាំងថ្មីនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជាអញ្ជើញចូលក្រាបបង្គំគាល់ថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យ។











