O f f i c i a l   W e b s i t e
ព្រះរាជពិធីច្រត់ព្រះនង្គ័ល
2025-05-15
នៅវេលាព្រឹក ថ្ងៃ ព្រហស្បតិ៍ ៤រោច ខែ ពិសាខ ត្រូវនឹងថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២៥ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យទ្វាទសមាសច្រត់ព្រះនង្គ័ល ដែលប្រារព្ធធ្វើឡើងនៅវាលព្រះស្រែ ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង័្គលនៅឆ្នាំ ២០២៥ នេះ ព្រះករុណាព្រះមហាក្សត្រ បានប្រោសព្រះរាជទាន ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ជាស្តេចមាឃ និងលោកជំទាវ ផាត សុផាន្នី ជាមេហួរ ។ 
Visitor: 21604424
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.