O f f i c i a l   W e b s i t e
ព្រះរាជពិធីរំលឹកខួប ២០ឆ្នាំ នៃការបង្កើតអង្គការមូលនិធិកុមារកម្ពុជា
2024-05-28
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​ សព្វព្រះរាជហឬទ័យយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីរំលឹកខួប ២០ឆ្នាំ នៃការបង្កើតអង្គការមូលនិធិកុមារកម្ពុជា នៅសាលានីសិនគ្រីបអាខាដេមី នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី ២៨ ខែ ឧសភា ​ឆ្នាំ ២០២៤ ។ ក្នុងឱកាសដ៏វិសេសវិសាលនោះ ព្រះករុណាព្រះមហាក្សត្រ បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជអំណោយជាព្រះរាជទ្រព្យចំនួន ៥,០០០​ ដុល្លារអាមេរិក អង្ករចំនួន ២០តោន មីចំនួន ៥០០កេស និងត្រីខ ចំនួន ២៥០យួរ ជូនលោក  Scott Neeson ស្ថាបនិក និងជានាយកប្រតិបត្តិនៃអង្គការមូលនិធិកុមារកម្ពុជា និងបានប្រោសព្រះរាជទានគ្រឿងឥស្សរិយយសដល់បុគ្គលិក និងម្ចាស់ជំនួយររបស់អង្គការ។ 
Visitor: 14278770
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.