O f f i c i a l   W e b s i t e
ព្រះរាជដំណើរយាងសួរសុខទុក្ខមន្រ្តី នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា
2024-05-06
នៅវេលាព្រឹកថ្ងៃទី ៦ ខែ ឧសភា​ ឆ្នាំ ២០២៤ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​​ សព្វ​ព្រះរាជហឬទ័យយាង​សំណេះសំណាលសាកសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយជូនកូនចៅមន្រ្តី នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ចំនួន ១,៨៧៥នាក់ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង។ ព្រះរាជអំណោយប្រោសព្រះរាជទានដល់កូនចៅមន្រ្តីនា​ពេលនោះមាន៖ អង្ករ ៥០គីឡូក្រាម មី២កេស ត្រីខ ១០កំប៉ុង ឃីតមួយកញ្ច​ប់ (មុង១ ភួយ១ សារុង១ ក្រមា១) កន្ទេល១ ស្បែកជើងផ្ទាត់ ០១ គូរ អាវរងារ១ និង អាវយឺត១ មានបោះពុម្ពផ្លាក “ព្រះរាជអំណោយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា” ព្រមទាំងថវិកាចំនួន ១០០.០០០រៀល ។
Visitor: 14278803
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.