សាសនិកឥស្លាម ថ្វាយព្រះពរ
2024-05-18
ក្នុងឱកាសដ៏មហានក្ខត្តឬក្សថ្លៃថ្លាបំផុត នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៧១ យាងចូល ៧២ ព្រះវស្សា
ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ព្រមទាំងគណៈអ៊ីម៉ាំខេត្ត គណៈអ៊ីម៉ាំស្រុក ហាកឹម និង តួន ចូលក្រាបថ្វាយបង្គំគាល់
ថ្វាយព្រះពរជ័យមង្គល នៅព្រះទីនាំងទេវាវិនិច្ឆ័យ នៅវេលាព្រឹក ថ្ងៃទី ១៨ ខែ ឧសភា
ឆ្នាំ ២០២៤ ។
ព្រះរាជសកម្មភាព » ឧសភា - 2024
សាសនិកឥស្លាម ថ្វាយព្រះពរ